តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Anne Cetas

ព្រះអង្គបានប្រទានលើសតម្រូវការ

ស្រ្តី​ម្នាក់​យល់​ឃើញ​ថា គាត់​បាន​ចំណាយ​ច្រើន​ពេក សម្រាប់​ការ​ទិញ​អំណោយ​សម្រាប់​ក្រុម​គ្រួសារ​គាត់ ដូច​នេះ នៅ​ឆ្នាំ​មួយ​នោះ គាត់​ក៏​បាន​សម្រេច​ចិត្ត​ធ្វើ​ខុស​ពី​នេះ។ រយៈ​ពេល​២​បី​ខែ មុន​ពេល​ថ្ងៃ​បុណ្យ​ណូអែល​មក​ដល់ គាត់​ក៏​បាន​ទៅ​កន្លែង​ដែល​គេ​ដាក់​តាំង​លក់​ឥវ៉ាន់​មុខ​ផ្ទះ ដើម្បី​ទិញ​របស់​របស់​ថោក​ៗ ដែល​គេ​បាន​ប្រើ​ហើយ​។ គាត់​ក៏​បាន​ទិញ​បាន​អំណោយ​ច្រើនលើស​ធម្មតា ដោយ​ចំណាយ​តិច​ជាង​មុន។ នៅ​ថ្ងៃ​បុណ្យ​ណូអែល កូន​ៗ​របស់​គាត់​មាន​ចិត្ត​រំភើប​រីក​រាយ នៅ​ក្នុង​ការ​បើក​ប្រអប់​អំណោយ​មួយ​ហើយ​មួយ​ទៀត។ នៅ​ថ្ងៃ​បន្ទាប់ ពួក​គេ​នៅ​មាន​អំណោយ​ដែល​ត្រូវ​បើក​ទៀត។ ស្រ្តី​ជា​ម្តាយ​មាន​អារម្មណ៍​ថា ខ្លួន​បាន​ធ្វើ​ខុស​នឹង​កូន ដូច​មិន​បាន​ទិញ​អំណោយ​ថ្មី​ៗ ឲ្យ​ពួក​គេ ដូច​នេះ គាត់​ក៏​មាន​អំណោយ​បន្ថែម​ទៀតសម្រាប់​ពួក​គេ នៅ​ព្រឹក​បន្ទាប់។ ក្មេង​ៗ​ក៏​បាន​ចាប់​ផ្តើម​បើក​អំណោយ​ទាំង​នោះ តែ​ភ្លាម​ៗ​នោះ ពួក​គេ​ក៏​បាន​រអ៊ូ​ថា “កូន​បាន​បើក​អំណោយ​ឡើង​ហត់​ហើយ! ម៉ាក់​ផ្តល់​អំណោយ​ឲ្យ​កូន​ៗ​ច្រើន​ណាស់!” តាម​ធម្មតា ក្មេង​ៗ​មិន​មាន​ការ​ឆ្លើយ​តប​ដូច​នេះ នៅ​ថ្ងៃ​បុណ្យ​ណូអែល​ឡើយ។

ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​យើង​នូវ​អ្វី​ៗ​ជា​ច្រើន ប៉ុន្តែ យើង​ហាក់​ដូច​ជា​ស្វែង​រក​អ្វី​ៗ​ជា​បន្ថែម​ទៀត​ ដូច​ជា : ផ្ទះ​ធំ​ជាង​មុន ឡាន​ល្អជាង​មុន ប្រាក់​កាន់​តែ​ច្រើន​ក្នុង​ធនាគា ។ល។ ត្រង់​ចំណុច​នេះ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​លោក​ធីម៉ូថេ ឲ្យ​រំឭក​សមាជិក​ពួក​ជំនុំ​របស់​គាត់​ថា “ដ្បិត​យើង​រាល់​គ្នា​មិន​បាន​យក​អ្វី ចូល​មក​ក្នុង​លោកីយ៍​នេះ​ទេ ហើយ​ច្បាស់​ជា​យើង​ពុំ​អាច​នឹង​យក​អ្វី​ចេញ​ទៅ​វិញ​បាន​ដែរ តែ​បើ​មាន​អាហារ​ទទួល​ទាន និង​សំលៀកបំពាក់ នោះ​ក៏​ល្មម​ឲ្យ​យើង​បាន​ស្កប់​ចិត្ត​ហើយ”(១ធីម៉ូថេ ៦:៧-៨)។

ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​យើង​នូវ​ខ្យល់​ដង្ហើម និង​ជីវិត និង​បំពេញ​តម្រូវ​ការ​ផ្សេង​ៗ​របស់​យើង។ តើ​ចិត្ត​យើង​នឹង​ស្រស់​ថ្លា​យ៉ាង​ណា ពេល​ដែល​យើង​បាន​អរ​សប្បាយ និង​ស្កប់​ចិត្ត នឹង​អំណោយ​របស់​ព្រះ​អង្គ ហើយ​ទូល​ព្រះ​អង្គ​ថា…

លើសពីសមត្ថភាពរបស់យើង

ដើមសេដា​នៅ​រដ្ឋអាឡាស្កា បាន​យោល​យោក​ពី​ម្ខាង​ទៅ​ម្ខាង ដោយ​សារ​កម្លាំង​ខ្យល់​ខ្លាំង ក្នុង​ពេល​មាន​ព្យុះ។ អ្នក​ស្រី​រេជី(Regie) ស្រឡាញ់​ដើម​សេដា​មួយ​ដើម​នោះណាស់ ដោយសារ​វា​មិន​គ្រាន់​តែ​បាន​ផ្តល់​ម្លប់ ក្នុង​រដូវ​ក្តៅ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​ជួយ​ឲ្យ​ក្រុម​គ្រួសារ​នាង​អាច​រស់​នៅ​ដាច់​ពី​គេ​ផង​ដែរ។ នៅ​ថ្ងៃ​នោះ​ ខ្យល់​ព្យុះ​ដ៏​កាច​សាហាវ កំពុង​តែ​រំលើង​ឫសរបស់​វា។ អ្នក​ស្រី​រេជី និង​កូន​ប្រុស​របស់​គាត់​អាយុ​១៥​ឆ្នាំ ក៏​បាន​រត់​ទៅ​ជួយ​សង្រ្គោះ​វា។ អ្នក​ទាំង​ពីរ​ក៏​បាន​យក​ឈើ​ទល់​វា កុំឲ្យ​ដួល ប៉ុន្តែ ពួក​គេ​មិន​មាន​ភាព​រឹង​មាំ​ល្មម​នឹង​អាច​ជួយ​វា​បាន​ទេ។​​

ព្រះ​អម្ចាស់ គឺ​ជា​កម្លាំង​របស់​ស្តេច​ដាវីឌ ពេល​ដែល​ស្តេច​អង្គ​នេះ​ស្រែក​អំពាវ​រក​ព្រះ​អង្គ នៅ​ក្នុង​ខ្យល់​ព្យុះ​មួយ​ប្រភេទ​ទៀត(ទំនុកដំកើង ២៨:៨)។ ទ្រង់​ប្រហែល​ជា​បាន​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​នេះ ក្នុង​អំឡុង​ពេល​ដែល​ជីវិត​ទ្រង់​មាន​ការ​ធ្លាក់​ចុះយ៉ាង​ខ្លាំង។ បុត្រា​ទ្រង់​បាន​បះ​បោរ​នឹង​ទ្រង់ ដើម្បី​ដណ្តើម​រាជ្យ​(២សាំយ៉ូអែល ១៥)។ កាល​នោះ ​ទ្រង់​មាន​អារម្មណ៍​ថា ងាយនឹង​រង​គ្រោះ ហើយ​ខ្សោយ​យ៉ាង​ខ្លាំង បាន​ជា​ទ្រង់​ភ័យ​ខ្លាច​ព្រះ​អម្ចាស់​នៅ​តែ​ស្ងាត់​ស្ងៀម ហើយ​ទ្រង់​ក៏​ខ្លាច​សេចក្តី​ស្លាប់​(ទំនុកដំកើង ២៨:១)។

ទ្រង់​ក៏​បាន​ទូល​ដល់​ព្រះ​ថា “សូម​ស្តាប់​សំឡេង​ដែល​ទូលបង្គំ​ទូលអង្វរ ក្នុង​កាល ដែល​ទូលបង្គំ​អំពាវនាវ​ដល់​ទ្រង់”(ខ.២)។ ព្រះ​ទ្រង់​ក៏​បាន​ប្រទាន​កម្លាំង​ដល់​ស្តេច​ដាវីឌ ដើម្បី​ឲ្យ​ទ្រង់​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ទោះ​ការ​បាក់​បែក​រវាង​ទ្រង់ និង​បុត្រា​ទ្រង់​មិន​បាន​ផ្សៈ​ផ្សា​ក៏​ដោយ។​

យើង​ពិត​ជា​ចង់​ការពារ​មិន​ឲ្យ​មាន​រឿង​អាក្រក់​កើត​ឡើង! ប៉ុន្តែ​ ជា​ញឹក​ញាប់ យើង​មិន​អាច​ធ្វើ​បាន​ឡើយ។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ក្នុង​សេចក្តី​កម្សោយ​របស់​យើង ព្រះ​ទ្រង់​ក៏​បាន​សន្យា​ថា យើង​អាច​អំពាវ​នាវ​រក​ព្រះ​អង្គ សូម​ព្រះ​អង្គ​ធ្វើ​ជា​ថ្ម​ដា​របស់​យើង បាន​គ្រប់​ពេល​វេលា​(ខ.១-២)។ ពេល​ណា​យើង​គ្មាន​កម្លាំង​ នោះ​ព្រះ​អង្គ​ធ្វើ​ជា​អ្នក​គង្វាល​របស់​យើង ហើយ​នឹង​បី​យើងជា​រៀង​រហូត(ខ.៨-៩)។-Anne Cetas

តើខ្វះប្រាជ្ញាឬ?

ខេនេត(Kenneth) ជា​ក្មេង​អាយុ​ពីរ​ឆ្នាំ ដែល​បាន​បាត់​ខ្លួន។ ប៉ុន្តែ បន្ទាប់​ពី​ម្តាយ​របស់​គាត់​បាន​ទូរស័ព្ទ​ទៅ​លេខ​៩១១ បាន​បីនាទី ភ្នាក់​ងារ​សង្រ្គោះ​បន្ទាន់​ម្នាក់ បាន​រក​គាត់​ឃើញ នៅ​កន្លែង​តាំង​ពិពណ៌​ជន​បទ ដែល​ស្ថិត​នៅ​ចម្ងាយ​ពី​ផ្ទះ​គាត់ តែ​ពីរ​ប្លុក​ប៉ុណ្ណោះ។ ម្តាយ​របស់​គាត់​បាន​សន្យា​ថា ជីតា​របស់​គាត់ នឹង​នាំ​គាត់​ទៅ​កន្លែង​តាំង​ពិពណ៌​នោះ នៅ​ពេល​ក្រោយ ក្នុង​ថ្ងៃ​ដដែល​នោះ។​ ប៉ុន្តែ គាត់​បាន​ជិះ​ត្រាក់​ទ័រ​សម្រាប់​ក្មេង​លេង ទៅ​កន្លែង​នោះ ហើយ​យក​វា​ទៅ​ចត​នៅ​កន្លែង​ដែល​គាត់​ចូល​ចិត្ត។ ពេលដែល​ក្មេង​ប្រុស​នោះ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព ឪពុក​របស់​គាត់ ក៏​បាន​ដោះ​អាគុយ​ចេញ​ពី​ត្រាក់​ទ័រ​របស់​ក្មេង​លេង​នោះ។​

ខេនេត ជា​ក្មេង​ឆ្លាត ព្រោះ​គាត់​អាច​ទៅ​កន្លែង​ដែល​គាត់​ចង់​ទៅ ដោយ​ខ្លួន​ឯង ប៉ុន្តែ ក្មេង​ដែល​មាន​អាយុ​ពីរ​ឆ្នំា​នេះ នៅ​ខ្វះ​ប្រាជ្ញា ដែល​ជា​គុណ​សម្បត្តិ​ដ៏​សំខាន់។ ក្នុង​នាម​យើង​ជា​មនុស្ស​ធំ ជួន​កាល យើង​ក៏​ខ្វះ​ប្រាជ្ញា នៅ​ក្នុង​ការ​ធ្វើ​កិច្ចការ​ផ្សេង​ៗ​ផង​ដែរ។ ស្តេច​សាឡូម៉ូន ដែល​បាន​ទទួល​ការ​តែង​តាំង​ពី​ស្តេច​ដាវីឌ ដែល​ជា​បិតា​(១ពង្សាវតាក្សត្រ ២) បាន​ទទួល​ស្គាល់​ថា ទ្រង់មាន​អារម្មណ៍​ថា ទ្រង់​ដូច​កូន​ក្មេង។ កាល​នោះ ព្រះ​អម្ចាស់​បាន​លេច​មក​ឲ្យ​ទ្រង់​ឃើញ ក្នុង​សុបិន​របស់​ទ្រង់ ហើយ​មាន​បន្ទូលថា “ចូរ​សូម​អ្វី​ដែល​ចង់​ឲ្យ​អញ​ប្រទាន​ដល់​ឯង​ចុះ”(៣:៥)។ ទ្រង់ក៏បានឆ្លើយថា “​ទូលបង្គំ​ដូច​ជា​ក្មេង​តូច ឥត​ដឹង​ជា​ត្រូវ​ចេញ​ចូល​យ៉ាង​ណា​ឡើយ … ដូច្នេះ សូម​ទ្រង់​ប្រទាន​ឲ្យ​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា​ដើម្បី​នឹង​គ្រប់គ្រង​លើ​រាស្ត្រ​ទ្រង់ ប្រយោជន៍​ឲ្យ​ទូលបង្គំ​បាន​ពិចារណា​ដឹង​ខុស​ត្រូវ”(ខ.៧-៩)។ ព្រះទ្រង់ក៏បានប្រទានឲ្យស្តេចសាឡូម៉ូន “​មាន​ប្រាជ្ញា និង​យោបល់​ច្រើន​ក្រៃលែង ព្រម​ទាំង​ព្រះហឫទ័យ​ធំ​ទូលាយ​ដូច​ជា​បណ្តា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ”(៤:២៩)។…

ការភ័យខ្លាច ដែលមិនសមហេតុផល

នៅ​ពេល​ដែល​ឪពុក​ម្តាយ​ខ្ញុំ​លា​ចាក​លោក បាន​បី​ខែ ខ្ញុំ​មាន​អារម្មណ៍​ខ្លាច​ពួក​គាត់​ភ្លេច​ខ្ញុំ។ នេះ​ជា​អារម្មណ៍​ភ័យខ្លាច ដែល​មិន​សម​ហេតុ​ផល​សោះ។ ជា​ការ​ពិត​ណាស់ ពួក​គេ​មិន​រស់​នៅ​លើ​ផែន​ដី​ទៀត​ទេ ប៉ុន្តែ ពួក​គេ​បានបន្សល់​ទុក​ភាព​មិន​ច្បាស់​លាស់​ដ៏​ធំ​មួយ សម្រាប់​ខ្ញុំ។ កាល​នោះ ខ្ញុំ​នៅ​ក្មេង មិន​ទាន់​រៀប​ការ ហើយ​ឆ្ងល់​ថា តើ​ខ្ញុំ​នឹង​រស់​នៅ ដោយ​គ្មាន​ពួក​គាត់ ដោយ​របៀប​ណា?

ខ្ញុំ​មាន​អារម្មណ៍​ឯកោ​ណាស់ ដូច​នេះ ខ្ញុំ​ក៏​បាន​ស្វែង​រក​ព្រះ​ជាម្ចាស់។​

នៅ​ពេល​ព្រឹក​មួយ​នោះ ខ្ញុំ​ក៏​បាន​ទូល​ថ្វាយ​ព្រះ​អង្គ អំពី​ការ​ភ័យ​ខ្លាច​ដែល​មិន​សម​ហេតុ​ផល​របស់​ខ្ញុំ និង​ទុក្ខ​ព្រួយដែល​បណ្តាល​មក​ពី​ការ​ភ័យ​ខ្លាច​នេះ​(ទោះ​ព្រះ​អង្គ​បាន​ជ្រាប​ហើយ​ក៏​ដោយ)។ ខគម្ពីរ​ដែល​ខ្ញុំ​បាន​អាន​ចំ នៅ​ក្នុងការ​ចំណាយ​ពេល​ស្ងៀម​ស្ងាត់​ជា​មួយ​ព្រះ​អង្គ នៅ​ថ្ងៃ​នោះ គឺ​បទ​គម្ពីរ អេសាយ ជំពូក ៤៩ ដែល​បាន​ចែង​ថា “ចុះ​តើ​ស្ត្រី​នឹង​ភ្លេច​កូន​ដែល​កំពុង​បៅ​ដោះ ឥត​មាន​អាណិត​ដល់​កូន​ដែល​ចេញ​ពី​ផ្ទៃ​ខ្លួន​មក​បាន​ដែរ​ឬ អើ គេ​នឹង​ភ្លេច​បាន ប៉ុន្តែ​អញ​មិន​ដែល​ភ្លេច​ឯង​ឡើយ”(ខ.១៥)។ ព្រះ​ជា​ម្ចាស់​បាន​ធានា ចំពោះ​រាស្រ្ត​ព្រះ​អង្គ​ជា​ថ្មី​ម្តង​ទៀត តាម​រយៈ​ហោរា​អេសាយ​ថា ព្រះ​អង្គ​មិន​បាន​ភ្លេច​ពួក​គេ​ឡើយ ហើយ​ក្រោយ​មក ព្រះ​អង្គ​ក៏​បាន​សន្យា​ថា នឹង​ផ្សៈ​ផ្សា​ឲ្យ​ពួក​គេ​ជា​នឹង​ព្រះ​អង្គ​វិញ តាម​រយៈ​ព្រះ​យេស៊ូវ ដែល​ជា​ព្រះ​រាជ​បុត្រា​ព្រះ​អង្គ។ ប៉ុន្តែ ព្រះ​បន្ទូល​នេះ​ក៏​បាន​ប៉ះ​ពាល់​ចិត្ត​ខ្ញុំ​ផង​ដែរ។ ឪពុក​ម្តាយ​កម្រ​នឹង​ភ្លេច​កូន​របស់​ខ្លួន តែ​ពួក​គេ​នៅ​តែ​អាច​ភ្លេច។ ប៉ុន្តែ ចុះ​ចំណែក​ព្រះ​អម្ចាស់​វិញ? ព្រះអង្គ​មិន​ដែល​ភ្លេច​យើង​ឡើយ។ ព្រះ​អង្គ​មាន​បន្ទូល​ថា ព្រះ​អង្គ​បាន​ឆ្លាក់​ឈ្មោះ​យើង​ម្នាក់​ៗ​ ជាប់​នៅ​លើ​ព្រះ​ហស្ត​ព្រះ​អង្គ។​

ខ្ញុំ​អាច​មាន​ការ​ភ័យ​ខ្លាច ពេល​ដែល​ខ្ញុំ​ដឹង​ថា ឪពុក​ម្តាយ​អាច​ភ្លេច​កូន។ តែ​សន្តិ​ភាព…

រង្វាន់ដ៏អស្ចារ្យ

អ្នក​ស្រី​ដូនេឡាន(Donelan) គឺ​ជា​គ្រូ​បង្រៀន ដែល​ចូល​ចិត្ត​ការ​អាន​សៀវភៅ ប៉ុន្តែ ថ្ងៃ​មួយ ទម្លាប់​ការ​អាន​នេះ​ក៏បាន​នាំ​ឲ្យ​គាត់​ទទួល​រង្វាន់។ គាត់​កំពុង​តែ​រៀប​គម្រោង​ធ្វើ​ដំណើរ ហើយ​ក៏​បាន​អាន​គោល​ការណ៍​ធានា​រាប់​រង សម្រាប់​ការ​ធ្វើ​ដំណើរ ដែល​មាន​ជា​ច្រើន​ទំព័រ។ ពេល​គាត់​អាន​ដល់​ទំព័រ​ទី​៧  គាត់​ក៏​បាន​រក​ឃើញ​ការ​ផ្តល់​រង្វាន់​ដ៏គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ។ ក្រុម​ហ៊ុន​នេះ​មាន​កម្ម​វិធី​ឲ្យ​រង្វាន់ នៅ​ក្នុង​ការ​ប្រកួត​អាន ដែល​ក្នុង​នោះ ​មនុស្ស​ទី​មួយ ដែលបាន​អាន​ដល់​ទំព័រ​នេះ នឹង​បាន​ទទួល​ប្រាក់​រង្វាន់​១​ម៉ឺន​ដុល្លា។ ពួក​គេ​ក៏​បាន​ឧបត្ថម្ភ​ប្រាក់​រាប់​ពាន់​ដុល្លា ដល់សាលា​រៀន ក្នុង​តំបន់​ដែល​អ្នក​ស្រី​ដូនេឡាន​រស់​នៅ ដើម្បី​លើក​កម្ពស់​ការ​រៀន​អាន និង​​សរសេរ​របស់​កុមារ។ គាត់ក៏​បាន​និយាយ​ថា “ខ្ញុំ​ជា​មនុស្ស​មនុស្ស​ចម្លែក ដែល​តែង​តែ​ចូល​ចិត្ត​អាន​កិច្ច​សន្យា​វែង​ៗ ប៉ុន្តែ បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​បំផុត”។

អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ចង់​ឲ្យ​ភ្នែក​របស់​ខ្លួន​បាន​ឃើញ “សេចក្តី​ដ៏​អស្ចារ្យ” ដែល​បាន​ចែង​អំពី​ព្រះ​(ទំនុកដំកើង ១១៩:១៨)។ គាត់​ក៏​ត្រូវ​ដឹង​ផង​ដែរ​ថា ព្រះ​ទ្រង់​ក៏​សព្វ​ព្រះ​ទ័យ​ឲ្យ​មនុស្ស​ស្គាល់​ព្រះ​អង្គ​ផង​ដែរ ហើយ​ព្រះ​អង្គក៏​សព្វ​ព្រះ​ទ័យ​ឲ្យ​គេ​រាល់​គ្នា​មាន​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​អង្គ​(ខ.២៤,៩៨)។ គាត់​ក៏​បាន​សរសេរ​ថា “ឱ​ទូលបង្គំ​ស្រឡាញ់​ក្រឹត្យវិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎ ទូលបង្គំ​រំពឹង​គិត​ពី​ក្រឹត្យវិន័យ​នោះ​ជា​ដរាប​រាល់​ថ្ងៃ”(ខ.៩៧)។

យើង​ក៏​បាន​មាន​ឯក​សិទ្ធិ នៅ​ក្នុង​ការ​ចំណាយ​ពេល​ជញ្ជឹង​គិត អំពី​ព្រះ​ អំពី​ចរិយា​សម្បត្តិ និង​ការ​ផ្គត់​ផ្គង់​របស់​ព្រះអង្គ ដើម្បី​រៀន​អំពី​ព្រះ​អង្គ និង​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះអង្គ។ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​បង្រៀន​ ដឹក​នាំយើង ហើយ​បើក​ចំហរ​ចិត្ត​យើង ឲ្យ​ដឹង​ថា ព្រះ​អង្គ​ជា​នរណា។ ពេល​ណា​យើង​ស្វែង​រក​ព្រះ​អង្គ ព្រះ​អង្គ​នឹង​ប្រទាន​រង្វាន់​មក​យើង ដោយ​ឲ្យ​យើង​ស្គាល់​ព្រះ​អង្គ​កាន់​តែ​ច្បាស់ ហើយ​បាន​អរ​សប្បាយ​ក្នុង​ព្រះ​វត្ត​មាន​ព្រះ​អង្គ!—Anne Cetas

បុរសដែលមានចិត្តសប្បុរស

លោក​ឡេអុង(Leon) មាន​ការ​ស្រង៉ាក​ចិត្ត​យ៉ាង​ខ្លាំង។ គាត់​ចង់​មាន​ជីវិត​ដែល​មាន​ន័យ​ជាង​នេះ ដូច​នេះ គាត់​ក៏​បាន​លាឈប់​ពី​ការងារ​ផ្នែក​ហិរញ្ញ​វត្ថុ។ ប៉ុន្តែ ថ្ងៃ​មួយ គាត់​បាន​ឃើញ​បុរស​អនាថា​ម្នាក់ កំពុង​តែ​ឈរ​កាន់​ផ្លាក​មួយ នៅ​ជ្រុង​ផ្លូវ ​ដែល​មាន​អក្សរ​សរសេរ​ពី​លើ​ថា​ “សេចក្តី​សប្បុរស ​គឺ​ជា​ថ្នាំ​ដែល​ល្អ​បំផុត”។ លោក​ឡេអុង​ក៏​បាន​និយាយ​ថា “ពាក្យ​មួយ​ឃ្លា​នោះ បាន​ប៉ះ​ពាល់​ចិត្ត​ខ្ញុំ​ណាស់។ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ខ្លួន”។

លោក​ឡេអុង​ក៏​បាន​សម្រេច​ចិត្ត​ចាប់​ផ្តើម​ជីវិត​ថ្មី ដោយ​បង្កើត​អង្គការ​អន្តរជាតិ​មួយ ដើម្បី​លើក​កម្ពស់​សេចក្តី​សប្បុរស។ គាត់​បាន​ធ្វើ​ដំណើរ​ទូទាំង​ពិភព​លោក ដោយ​ពឹង​ផ្អែក​លើ​ជំនួយ​របស់​មនុស្ស​ដែល​គាត់​មិន​ដែល​ស្គាល់ ដែល​មាន​ដូច​ជាអាហារ ប្រេង​ឥន្ធនៈ និង​កន្លែង​ស្នាក់​នៅ។ បន្ទាប់​មក គាត់​ក៏​បាន​ឲ្យ​រង្វាន់​ពួក​គេ តាម​រយៈ​អង្គការ​របស់​គាត់ ដោយ​ធ្វើ​អំពើ​សប្បុរស​ធម៌ ដូច​ជា​ការ​ចែក​អាហារ​ដល់​ក្មេង​កំព្រា ឬ​សង់​សាលា​រៀន​មួយ​ខ្នង​សម្រាប់​ក្មេង​ក្រី​ក្រ​ជា​ដើម។ គាត់​និយាយ​ថា “ជួន​គាល គេ​មើល​ឃើញ​ថា សេចក្តី​សប្បុរស គឺ​ជា​ភាព​ទន់​ខ្សោយ ប៉ុន្តែ តាម​ពិត សេចក្តី​សប្បុរស​គឺ​ជា​ចំណុច​ខ្លាំង​របស់​មនុស្ស”។​

ព្រះ​គ្រីស្ទ​គឺ​ជា​សេចក្តី​ល្អ​របស់​ព្រះ​ជា​ម្ចាស់​ទាំង​ស្រុង ដូច​នេះ តាម​ធម្មតា សេច​ក្តី​សប្បុរស​បាន​ហូរ​ចេញ​ពី​ព្រះ​អង្គ។ ខ្ញុំចូល​ចិត្ត​រឿង​មួយ ដែល​និយាយ​អំពី​ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ ពេល​ដែល​ព្រះ​អង្គ​ឃើញ​គេ​ហែរ​សព​របស់​កូន​ប្រុស របស់​ស្រ្តី​មេម៉ាយ​ម្នាក់​(លូកា ៧:១១-១៧)។ ជីវភាព​របស់​ស្រ្តី​មេម៉ាយ​ដ៏​កំសត់​នេះ ទំនង​ជា​ពឹង​ផ្អែក​ទៅ​លើ​ការ​ផ្គត់​ផ្គង់​របស់​កូន​ប្រុស​គាត់។ រឿង​នេះ​មិន​បាន​ប្រាប់​យើង​ថា មាន​នរណា​ម្នាក់​ទូល​សូម​ព្រះ​យេស៊ូវ ឲ្យ​ជួយ​គាត់​ឡើយ។ តែដោយ​ព្រះ​ទ័យ​ក្តួល​អាណឹត និង​សប្បុរស(ខ.១៣) ព្រះ​អង្គ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​គាត់ ហើយ​ក៏​បាន​ប្រោស​កូនប្រុស​គាត់​ឲ្យ​រស់​ឡើង​វិញ។ ពេល​នោះ ពួក​បណ្តាជន​ក៏​បាន​ពោល​សរសើរ​ព្រះ​គ្រីស្ទ​ថា “ព្រះ​បាន​ប្រោស​រាស្រ្ត​ទ្រង់​ហើយ”(ខ.១៦)។—ANNE…

ទស្សនៈមកពីស្ថានលើ

កាល​លោក​ធីធ័រ វេលឆ៍(Peter Welch) នៅ​ក្មេង ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៧០ ការ​ប្រើ​ឧបករណ៍​រាវ​រក​លោហៈ​ធាតុ គឺ​គ្រាន់​តែ​ជា​ការ​កម្សាន្ត​សប្បាយ​ប៉ុណ្ណោះ។​ ប៉ុន្តែ ចាប់​តាំង​ពី​ឆ្នាំ​១៩៩០​មក គាត់​បាន​ដឹក​នាំ​មនុស្ស​ជា​ច្រើន នៅ​ទូទាំង​ពិភព​លោក នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​រាវ​រក​លោហៈ​ធាតុ។ ពួក​គេ​បាន​រក​ឃើញ​វត្ថុ​រាប់​ពាន់ ដែល​មាន​ដូច​ជា​ដាវ គ្រឿង​អលង្កា​បុរាណ និងកាក់​ជា​ដើម។ ពួក​គេ​បាន​ស្វែង​រក​គំរូ នៅ​ក្នុង​ទីវាល​នៃ​កសិដ្ឋាន ក្នុង​ចក្រ​ភព​អង់​គ្លេស ដោយ​ប្រើ​កម្ម​វិថី “ហ្គុកហ្គល អឺស” ដែល​ជា​កម្មវិធី​កំព្យូទ័រ ​ផ្អែក​ទៅ​លើ​រូប​ភាព​ថត​ពី​ផ្កាយ​រណប។ ពួក​គេ​ក៏​បាន​រក​ឃើញ​ទីតាំង​របស់​ផ្លូវ​ថ្នល់​ អាគារ និង​សំណង់​ដទៃ​ទៀត ដែល​អាច​មាន​វត្ត​មាន​កាល​ពី​ប៉ុន្មាន​សតវត្សរ៍​មុន។ លោក​ភីធ័រ​ក៏​បាន​និយាយ​ថា “រូប​ភាព​ដែល​ថត​បានពី​លើ​មេឃ បាន​ជួយ​ឲ្យ​យើង​រក​ឃើញ​អ្វី​ៗ​ជាច្រើន តាម​វិធី​សាស្រ្ត​រុក​រក​ដ៏​ថ្មី​ស្រឡាង​មួយ”។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​រាស្រ្ត​របស់​ព្រះ នៅ​សម័យ​ហោរា​អេសាយ។ កាល​នោះ ពួក​គេ​ត្រូវ​ការ “ទស្សនៈ​មក​ពីស្ថាន​លើ”។ ពួក​គេ​មាន​មោទន​ភាព ដែល​បាន​ធ្វើ​ជា​រាស្រ្ត​របស់​ព្រះ​អង្គ តែ​ពួក​គេ​មិន​បាន​ស្តាប់​បង្គាប់​ព្រះ​អង្គ ហើយ​មិនព្រម​លះ​បង់​ចោល​រូប​ព្រះដែល​ពួក​គេ​កំពុង​ថ្វាយ​បង្គំ។ តែ​ព្រះ​ជា​ម្ចាស់​មាន​ទស្សនៈ​ផ្សេង​ពី​នេះ។ ទោះ​ពួក​គេ​មាន​ការ​បះ​បោរ​ក៏​ដោយ ព្រះ​អង្គ​នៅ​តែ​សង្រ្គោះ​ពួក​គេ​ឲ្យ​រួច​ពី​ភាព​ជា​ឈ្លើយ​សឹក​របស់​ចក្រ​ភព​បាប៊ីឡូន។ តើ​ហេតុ​អ្វី? ព្រះ​អង្គ​មានបន្ទូល​ប្រាប់​ពួក​គេ​ថា “ដោយ​យល់​ដល់​ខ្លួន​អញ … សិរីល្អ​របស់​អញៗ​មិន​ព្រម​លើក​ឲ្យ​ទៅ​អ្នក​ដទៃ​ឡើយ”(អេសាយ ៤៨:១១)។ ព្រះ​ជា​ម្ចាស់​បាន​បង្ហាញ​ទស្សនៈ​របស់​ព្រះ​អង្គ​ពី​ស្ថាន​លើ​មក ឲ្យ​យើង​បាន​ដឹង​ថា យើង​ត្រូវ​រស់​នៅ ដើម្បី​ថ្វាយ​សិរីល្អ និង​បំពេញ​គោល​បំណង​របស់​ព្រះ​អង្គ គឺ​មិន​មែន​ដើម្បី​ខ្លួន​យើង​នោះ​ឡើយ។​ យើង​ត្រូវ​ផ្តោត​ទៅ​លើ​ព្រះ​អង្គ និងផែន​ការ​របស់​ព្រះ​អង្គ ហើយ​ផ្តោត​ទៅ​លើ​ការ​នាំ​អ្នក​ដទៃ​ឲ្យ​សរសើរ​ដំកើង​ព្រះ​អង្គ​ផង​ដែរ។​…

ស្វាគមន៍ជានិច្ច

លោក​សេយ​ឌី(Saydee) និង​ក្រុម​គ្រួសារ​គាត់ បាន​ប្រកាន់​យក​គោល​ការណ៍ “បើក​ចំហរ​ដៃ  និង​បើក​ចំហរ​ផ្ទះ”។ គាត់​ថា ផ្ទះ​របស់​គាត់​ស្វាគមន៍​មនុស្ស​ទាំង​អស់ “ជា​ពិសេស អ្នក​ដែល​មាន​ទុក្ខ​ព្រួយ”។ គាត់​បាន​ចម្រើន​វ័យ​ធំ​ឡើង នៅ​ប្រទេល​លីបេរា ជា​មួយ​បង​ប្អូន​៩​នាក់ ក្នុង​គ្រួសារ​ប្រភេទ​នេះ​ឯង។ ឪពុក​ម្តាយ​របស់​គាត់​តែង​តែ​ស្វាគមន៍​អ្នកដទៃ ចូល​ក្នុង​គ្រួសារ​ពួក​គេ តាម​របៀប​នេះ។ គាត់​ថា​ “យើង​បាន​ចម្រើន​វ័យ​ធំ​ឡើង ក្នុង​សហគមន៍​មួយ។ យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​គ្នា។ ឪពុក​ខ្ញុំ​បាន​បង្រៀន​យើង ឲ្យ​ស្រឡាញ់​គ្នា ថែរក្សា​គ្នា និង​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក”។

កាល​ស្តេច​ដាវីឌ​កំពុង​តែ​ត្រូវ​ការ​ជំនួយ ទ្រង់​បាន​រក​ឃើញ​សេចក្តី​ស្រឡាញ់​ប្រភេទ​នេះ នៅ​ក្នុង​ព្រះ​ជាម្ចាស់។ ក្នុង បទ​គម្ពីរ​សាំយ៉ូអែលទី២ ជំពូក២២ (និង​ទំនុក​ដំកើង ១៨) ស្តេច​ដាវីឌ​បាន​ច្រៀង​សរសើរ​ដំកើង​ព្រះ​អម្ចាស់ ដ្បិតព្រះ​អង្គ​បាន​ធ្វើ​ជា​ទីជ្រក​កោន ដល់​ស្តេច​ដាវីឌ​អស់​មួយ​ជីវិត។ ទ្រង់​ក៏​បាន​រំឭក​ផង​ដែរ​ថា “នៅ​គ្រា​មាន​សេចក្តី​វេទនា នោះ​ទូលបង្គំ​បាន​អំពាវនាវ​ដល់​ព្រះយេហូវ៉ា គឺ​បាន​ស្រែក​រក​ព្រះ​នៃ​ទូលបង្គំ ទ្រង់​ក៏​ឮ​សំឡេង​នៃ​ទូលបង្គំ​ពី​ក្នុង​ព្រះវិហារ​ទ្រង់ សំរែក​របស់​ទូលបង្គំ​បាន​ឮ​នៅ​ព្រះកាណ៌​ទ្រង់”(២សាំយ៉ូអែល ២២:៧)។ ព្រះ​ជា​ម្ចាស់​បាន​រំដោះ​ទ្រង់​ជា​ច្រើន​ដង ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ ដែល​រាប់​បញ្ចូល​ទាំង​ការ​សង្រ្គោះ​ឲ្យ​រួច​ពី​ស្តេច​សូល​ផង​ដែរ។ ទ្រង់​បាន​សរសើរដំកើង​ព្រះ​ជា​ម្ចាស់ ព្រោះ​ព្រះ​អង្គ​បាន​ធ្វើ​ជា​ទីមាំ​មួន និង​ជា​អ្នក​រំដោះ ដែល​ទ្រង់​បាន​ចូល​ជ្រក​កោន(ខ.២-៣)។

ទុក្ខ​ព្រួយ​របស់​យើង ប្រហែល​ជា​តូច​ទេ បើ​ធៀប​នឹង​ទុក្ខ​ព្រួយ​របស់​ស្តេច​ដាវីឌ តែ​ព្រះ​ជា​ម្ចាស់​បាន​ស្វាគមន៍​យើង ឲ្យ​រត់​មក​រក​ព្រះ​អង្គ ដើម្បី​ស្វែង​រក​ជម្រក ដែល​យើង​ត្រូវ​ការ។ ព្រះ​ហស្ត​ព្រះ​អង្គ​តែង​តែ​បើក​ចំហរ​ជា​និច្ច។ ដូចនេះ ចូរ​យើង…

បានទទួលការយកចិត្តទុកដាក់

អ្នក​ស្រី​ដេប៊ី(Debbie) ជា​ម្ចាស់​សេវា​កម្ម​សម្អាត​ផ្ទះ ដែល​តែង​តែ​ស្វែង​រក​អតិថិ​ជន​បន្ថែម ដើម្បី​ពង្រីក​អាជីវ​កម្ម​របស់​គាត់។ មាន​ពេល​មួយ គាត់​បាន​និយាយ​តាម​ទូរស័ព្ទ ជា​មួយ​ស្រ្តី​ម្នាក់ ដែល​កំពុង​ឆ្លង​កាត់​ការ​ព្យាបាល​ជម្ងឺ​មហា​រីក ហើយ​ក៏​បាន​ប្រាប់​គាត់​ថា នាង​គ្មាន​លទ្ធ​ភាព​បង់​ប្រាក់​ឲ្យ​គាត់​ទេ។ ភ្លាម​ៗ​នោះ អ្នក​ស្រី​ដេប៊ីក៏​បាន​សម្រេច​ចិត្ត​ថា គាត់​នឹង​ផ្តល់​សេវាកម្ម​សម្អាត​ផ្ទះ​ដោយ​ឥត​គិត​ថ្លៃ ដល់​ស្រ្តី​ទាំង​ឡាយ​ណា​ដែល​កំពុង​ឆ្លង​កាត់​ការ​ព្យាបាល​ជម្ងឺ​មហារីក​។ ដូច​នេះ នៅ​ឆ្នំា​២០០៥ គាត់​ក៏​បាន​បង្កើត​អង្គការ​មិន​រក​ប្រាក់​ចំណេញ​មួយ ដើម្បី​ផ្តល់​សេវ៉ា​កម្ម​សម្អាត​ផ្ទះ ដោយ​ឥត​គិត​ថ្លៃ ដល់​ស្រ្តី​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ព្យាបាល​ជម្ងឺ​មហារីក។ គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា វា​ជា​លើក​ទីមួយ​ហើយ ដែល​គាត់​ពិត​ជា​ជឿ​ថា គាត់​អាច​ឈ្នះ​ជម្ងឺ​មហារីក។​

យើង​មាន​កម្លាំង​ចិត្ត នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​បញ្ហា ពេល​ណា​យើង​ដឹង​ថា អ្នក​ដទៃ​យក​ចិត្ត​ទុក​ដាក់ និង​គំាទ្រ​យើង​។ ការ​ដឹង​ថា ព្រះ​ជា​ម្ចាស់​គង់​នៅ​ជា​មួយ​យើង និង​ទ្រទ្រង់​យើង អាច​នាំ​ឲ្យ​វិញ្ញាណ​យើង​មាន​ក្តី​សង្ឃឹម។ បទគម្ពីរ​ទំនុក​ដំកើង ជំពូក៤៦ ជា​បទ​គម្ពីរ​ដ៏​ពេញ​និយម សម្រាប់​អ្នក​ដែល​កំពុង​ឆ្លង​កាត់​ទុក្ខ​លំបាក ព្រោះ​បទ​គម្ពីរ​នេះ​បាន​រំឭក​យើង​ថា “ព្រះ​ទ្រង់​ជា​ទី​ពឹង​ជ្រក ក៏​ជា​កំឡាំង​នៃ​យើង​ខ្ញុំ ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន … ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ(ខ.១,១១)។

ការ​រំឭក​ខ្លួន​យើង អំពី​ព្រះ​បន្ទូល​សន្យា និង​ព្រះ​វត្ត​មាន​របស់​ព្រះ ដែល​គង់​នៅ​ជា​មួយ​យើង អាច​ជួយ​ឲ្យ​ចិត្ត​យើង​មាន​កម្លាំង​ជា​ថ្មី ហើយ​នាំ​ឲ្យ​យើង​មាន​ចិត្ត​ក្លាហាន និង​ទំនុក​ចិត្ត នៅ​ក្នុង​ការ​ឆ្លង​កាត់​ពេល​ដ៏​ពិបាក។ —Anne Cetas

រៀនស្កប់ចិត្ត

មាន​ពេល​មួយ​លោក​ចេសិន(Jason) ត្រូវ​ទទួល​ការ​វះ​កាត់​ជា​បន្ទាន់។ បន្ទាប់​ពី​ការ​វះ​កាត់​ដ៏​ជោគ​ជ័យ គាត់​ក៏​បានទទួល​វិក័យ​ប័ត្រ​ជា​ច្រើន សម្រាប់​ថ្នាំ​សណ្តំ ការ​វះ​កាត់ បន្ទប់​វះកា​ត់ និង​ការ​ចំណាយ​ផ្សេង​ទៀត​នៅ​មន្ទីរ​ពេទ្យ។ គាត់​ក៏​បាន​ត្អូញ​ត្អែរ​ថា “បន្ទាប់​ពី​ក្រុម​ហ៊ុន​ធានា​រ៉ាប​រង​បាន​ចេញ​ថ្លៃ​ពេទ្យ​ហើយ យើង​នៅ​ជំពាក់​លុយ​គេ​រាប់​ពាន់​ដុល្លា​ទៀត។ បើ​សិន​ជា​យើង​អាច​បង់​ថ្លៃ​ចំណាយ​ទាំង​នោះ​ឲ្យ​អស់ យើង​នឹង​​រស់​នៅបាន​ស្រួល ហើយ​ខ្ញុំ​ក៏​នឹង​មានចិត្ត​ស្កប់​ស្កល់”។ គាត់​មាន​អារម្មណ៍​ថា គាត់​ហាក់​ដូច​ជា​កំពុង​តែ​លេង​ល្បែង​វាយ​សត្វ​កំពីង​ដូង” ដែល​ក្នុង​នោះ សត្វកំពីង​ដូង​ជ័រ​ជា​ច្រើន​ក្បាល បាន​លេច​ចេញ​តាម​រន្ធ​ឆ្លាស់​គ្នា ហើយ​គេ​ត្រូវ​យក​ញញួរ​ជ័រ​វាយ​វា​ឲ្យ​ទាន់ ពេល​វា​អើត​ក្បាល​ចេញ​មក​តាម​រន្ធ​ណា​មួយ។

មាន​បញ្ហា​ជា​ច្រើន​បាន​កើត​ឡើង​ក្នុង​ជីវិត​យើង ដូច​ល្បែង​កម្សាន្ត​មួយ​នេះ​ដែរ។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា គាត់​ធ្លាប់​ជួប​ការ​ខ្វះ​ខាត តែ​គាត់​បាន​រៀន​អំពី​អាថ៌​កំបាំង​នៃ​ការ​ស្កប់​ចិត្ត ក្នុង​កាលៈ​ទេសៈ​ទាំង​អស់​(ភីលីព ៤:១២)។ អាថ៌​កំបាំង​នោះ​គឺ “ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចំរើន​កំឡាំង​ដល់​ខ្ញុំ”(ខ.១៣)។ ពេល​ណា​ខ្ញុំ​ជួប​ការ​ខ្វះ​ខាត ហើយ​ត្រូវ​ការ​ការ​ស្កប់​ចិត្ត ខ្ញុំ​ក៏​បាន​នឹក​ចាំ​អំពី​ខ​គម្ពីរ​ទាំង​នេះ ហើយ​ខ្ញុំ​ក៏​បាន​សួរ​ខ្លួន​ឯងថា បើ​ខ្ញុំ​មិន​រៀន​ស្កប់​ចិត្ត ក្នុង​រឿង​នេះ នៅ​ពេល​ឥឡូវ​នេះ​ទេ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​អាច​ស្កប់​ចិត្ត នៅ​ក្នុង​រឿង​ផ្សេង​បាន?

តើ​យើង​អាច​រៀន​សម្រាក នៅ​ក្នុង​ព្រះយេស៊ូវ ដោយ​របៀប​ណា? យើង​អាច​រៀន​សម្រាក​ក្នុង​ព្រះអង្គ ដោយ​ផ្តោត ទៅ​លើ​ការ​អរ​សប្បាយ និង​ការ​ដឹង​គុណ សម្រាប់​ការ​ល្អ​ដែល​ព្រះ​អង្គ​ប្រទាន។ ដោយ​ស្វែង​យល់​បន្ថែម អំពី​ព្រះ​វរបិតា ដែល​ទ្រង់​មាន​ព្រះ​ទ័យ​ស្មោះ​ត្រង់។ ដោយ​លូត​លាស់ នៅ​ក្នុង​ការ​ទុក​ចិត្ត និង​ការ​អត់​ធ្មត់។ ដោយ​ទទួល​ស្គាល់​ថា ជីវិត​របស់​យើង គឺ​សម្រាប់​រស់​នៅ​ថ្វាយ​ព្រះ គឺ​មិន​មែន​សម្រាប់​ខ្លួន​ឯង។ ដោយ​សូម​ឲ្យ​ព្រះ​អង្គ​បង្រៀនយើង ឲ្យ​មាន​ចិត្ត​ស្កប់​ស្កល់…